កិច្ចស្វាគមន៍
ស្ថានីយរ៉ាដាតេជោសែន
ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ និង ជំនួយការពី រដ្ឋលេខាធិការ ចំនួនប្រាំពីររូប និងអនុរដ្ឋលេខាធិការ ចំនួនប្រាំពីររូប។
ក្រសួងមាននាយកដ្ឋានចំនួន ១០ និងមជ្ឈមណ្ឌលបច្ចេកទេសចំនួន ១ ដែលក្នុងនោះរួមមាន:
នាយកដ្ឋាន រដ្ឋបាល និងធនធានមនុស្ស
នាយកដ្ឋាន ផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
នាយកដ្ឋាន ជលសាស្ត្រ និងការងារទន្លេ
នាយកដ្ឋាន ឧតុនិយម
នាយកដ្ឋាន ធារាសាស្ត្រ
នាយកដ្ឋាន ទឹកស្អាត
នាយកដ្ឋាន វិស្វកម្ម
នាយកដ្ឋាន សហគមន៍អ្នកប្រើប្រាស់ទឹក
មជ្ឈមណ្ឌលបច្ចេកទេសធារាសាស្ត្រ និងឧតុនិយម។
ក្រសួងមានតំណាងនៅក្នុង ២៥ខេត្តក្រុងដែលហៅថា ”មន្ទីធនធានទឹក និង ឧតុនិយម ” ដើម្បីបំរើការសកម្មភាព។ ក្រសួងមានមន្ត្រីបម្រើការចំនួនសរុប១៤០០នាក់ ដែលក្នុងនោះ ៦៦២នាក់ នៅរាជធានីភ្នំពេញ។